កំពត៖ បើទោះបីមិនទាន់បានសម្ពោធជាផ្លូវការក្តី ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ខណ:ដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់បន្ទាប់ដែលភ្ញៀវពេញនិយម។
លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងចំណោមទេសចរជិត ១លាន ៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពត នាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ក្រុងកំពតទទួលភ្ញៀវបានជាង ១លាន ២សែននាក់។ សម្រាប់ក្រុងកំពតរយ:ពេល ៤ថ្ងៃនោះ គឺភ្ញៀវជិតឆ្ងាយនិយមចូលចិត្តទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ខ្លាំងជាងគេ បន្ទាប់មកបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ស្ថិតនៅលំដាប់ទី២។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា វត្តមានភ្ញៀវកើនឡើងនៅទីតាំងតំបន់ត្រជាក់រង្វង់មូលទុរេន មានតែវេលារសៀលស្របពេលដែលពិធីបាញ់ទឹករាំលេងកម្សាន្តដំណើរការប៉ុណ្ណោះ។ ប៉ុន្តែនៅបរិវេណរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺកុះករទាំងព្រឹក រសៀល និងយប់ គឺមានតាំងពីមុនថ្ងៃចូលឆ្នាំម្ល៉េះ។ ជាទូទៅ ឆ្នាំនេះនៅតាមរមណីយដ្ឋាននានាមិនសូវសម្បូរភ្ញៀវទេសចរនោះទេ ពោលគឺភ្ញៀវហាក់មានការថយចុះ បែរជាកើនឡើងក្នុងក្រុងកំពតទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា តាមរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍គឺរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតទទួលភ្ញៀវទេសចរបាន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយនៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ក្រុងកំពត មានចំនួន ១.២៤៥.៤២២នាក់ ចំណែកឯនៅតាមរមណីយដ្ឋាននានាមានចំនួន ១៥៤.៩៥៣នាក់៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]