តូក្យូ៖ មនុស្សប្រាំបីនាក់ ត្រូវបានរាយការណ៍ថាបានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ មេសា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៣ រិចទ័របានវាយប្រហារនៅភាគនិរតីនៃប្រទេសជប៉ុន ប៉ុន្តែហាក់ដូចជាមិនមានការខូចខាតធំដុំ ឬរលកយក្សស៊ូណាមិនោះទេ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលបានវាយប្រហារនៅវេលាម៉ោង ១១.១៤ នាទីយប់ ស្ថិតនៅចន្លោះកោះ Kyushu និង Shikoku ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshimasa Hayashi បានបញ្ជាក់ថាអាជ្ញាធរកំពុងស៊ើបអង្កេតពីអ្វីដែលការខូចខាតផ្សេងទៀតអាចនឹងកើតឡើង។
ទោះជាយ៉ាងណា មិនមានរបាយការណ៍អំពីការស្លាប់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីដោយផ្ទាល់នោះទេ ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាមានរបួសស្រាលចំនួនប្រាំបីនាក់៕
ប្រភព៖ Channel News Asia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]