កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់ក្រុម BABYMONSTER ដែលជាក្រុមចម្រៀងនារីថ្មីរបស់ YG Entertainment ដែលក្នុងនោះសមាជិក Chiquita កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែនាងពិតជាពូកែរាំនិងច្រៀង។

Chiquita 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម BABYMONSTER ទើបតែត្រឡប់មកវិញជាមួយនឹងបទថ្មីមានចំណងជើងថា "SHEESH" ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រ ហើយក៏មានបង្កើតជា Trend រាំបទនេះនៅក្នុង Tiktok និងបណ្ដាញសង្គមនានាផងដែរ។

Chiquita 
BABYMONSTER

យ៉ាងណាមិញ អ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនៅពេលនារីម្នាក់បានចេញមករាំបទ SHEESH របស់ BABYMONSTER ដោយមុនដំបូងពួកគេស្មានថានារីម្នាក់នោះជាអ្នកគាំទ្ររបស់ BABYMONSTER តែការពិតគាត់គឺជាម្ដាយរបស់ Chiquita ។

តាមរយៈវីដេអូនោះ គេឃើញថាម្ដាយរបស់ Chiquita ពិតជាមានសម្រស់ក្មេងជាងវ័យសឹងតែអាចហៅថាជាបងស្រីរបស់នាង រហូតអ្នកគាំទ្របានចូលទៅបញ្ចេញមតិថាពួកគេសឹងតែមិនជឿថា នេះគឺជាម្ដាយរបស់ Chiquita ៕

Chiquita និងម្ដាយ 
Chiquita និងម្ដាយ 
ម្ដាយរបស់ Chiquita
ម្ដាយរបស់ Chiquita
@makimink กลับเดอะมอลล์ก่อนนน😈 #sheesh #babymonster #chiquita❤️ ♬ SHEESH - BABYMONSTER
វីដេអូម្ដាយរបស់ Chiquita

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]