កូរ៉េខាងត្បូង៖ ក្រុម BABYMONSTER ដែលជាក្រុមថ្មីរបស់ YG Entertainment កំពុងល្បីល្បាញខ្លាំងដោយទើបតែបានចេញបទចម្រៀងថ្មីចំណងជើងថា "SHEESH" ។

 Ahyeon 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នេះជាបទទី១ដែល Ahyeon ជាសមាជិកម្នាក់ក្នុងនោះបានបង្ហាញខ្លួនដំបូងជាមួយក្រុម បន្ទាប់ពីអាក់ខានពុំបានបង្ហាញខ្លួនជាមួយនឹង BABYMONSTER ក្នុងបទ "Batter Up" ដែលក្នុងបទថ្មី "SHEESH" នេះ Ahyeon បានបញ្ចេញទេពកោសល្យទាំងច្រៀង ទាំងរាំ ទាំងរ៉េប។

 Ahyeon 
BABYMONSTER 

សំឡេងរបស់នាងបានទទួលការសរសើរខ្លាំង ដោយសារតែអាចច្រៀងបទប្រភេទយ៉ាងម៉េចក៏បាន មិនថាច្រៀងនៅក្នុងស្ទីដយូឬក្នុងកម្មវិធីផ្សាយផ្ទាល់នោះឡើយ ប៉ុន្តែក្រៅពីនោះគឺ អ្នកគាំទ្រសង្កេតឃើញថាទាំងភាពជឿជាក់និងបុគ្គលិកលក្ខណៈរបស់នាង គឺដូចទៅនឹងរៀមច្បង Jennie ក្រុម BLACKPINK ពិតៗ ដែលកន្លងមក Ahyeon ធ្លាប់ទទួលស្គាល់ថានាងពិតជាសប្បាយចិត្តណាស់ ពេលគេហៅខ្លួនឯងថា "Jennie ទីពីរ"៕  

 Ahyeon 
 Ahyeon 
 Ahyeon 
 Ahyeon 
 Ahyeon 
Jennie
Jennie
Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]