បរទេស៖ កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញ Suri Cruise ដែលជា​កូន​ស្រី​របស់ តារាសម្ដែង លោក Tom Cruise និង Katie Holmes បាន​បង្ហាញខ្លួនពាក់​ផ្កា​លើ​សក់​ និងបានទិញ​ផ្កា​សម្រាប់​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​របស់​នាង​​ នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា កន្លងទៅនេះ។

Tom Cruise
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Suri Cruise ត្រូវ​បាន​គេ​ឃើញ​ ទៅ​ហាង​ផ្កា​មួយ​កន្លែង នៅ​ជិត​ផ្ទះ​របស់​នាង​ ក្នុង​ទីក្រុង New York ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង ព្រមទាំងបានជ្រើសរើសផ្កាពណ៌ស សម្រាប់ខួបកំណើតពិសេសរបស់នាង ទៀតផង។

Suri Cruise

ក្នុង​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​ Suri បាន​ស្លៀក​សម្លៀក​បំពាក់បែបសាមញ្ញ ជាមួយ​នឹង​ម៉ូតសក់​ដែល​ចង​យ៉ាង​ស្អាត​នៅ​ខាង​ក្រោយ ខណៈមិនបានតុបតែងខ្លួនច្រើនទេ ប៉ុន្តែនាងនៅតែបញ្ចេញភាពស្រស់ស្អាតបាន ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ យោងតាម PageSix ក៏បានបង្ហាញថា Suri បានប្រារព្ធខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់ខ្លួន ជាមួយម្តាយរបស់នាងគឺតារាសម្តែង Katie Holmes ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]