កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Shu Qi បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពី បានបញ្ចេញរូបថតក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់នាង ដោយបាននិយាយថា នាងសប្បាយចិត្តនឹងការរៀបការជាមួយនឹង លោក Stephen Fung។
ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Shu Qi បានបង្ហោះរូបថតមួយឈុត សម្រាប់កម្មវិធីខួបអាពាហ៍ពិពាហ៍ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ ដោយរូបនាងបានបង្ហាញពីក្តីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ខ្លួនចំពោះស្វាមី ព្រមទាំងបានថ្លែងអំណរគុណដល់ស្វាមី ចំពោះភាពជាដៃគូរាប់ឆ្នាំ ដែលមានការគិតគូរល្អិតល្អន់ និងការអត់ធ្មត់។
គួររំឮកផងដែរថា តារាសម្ដែង Shu Qi និងស្វាមី លោក Stephen Fung បានទាក់ទងគ្នាជាច្រើនឆ្នាំ ហើយជាមិត្តជិតស្និទ្ធនឹងគ្នា មុនពេលសម្រេចចិត្តរៀបការ ខណៈរូបនាង ត្រូវបានស្វាមីរបស់នាង ស្នើសុំរៀបការនៅទីក្រុង Prague ក្នុងឆ្នាំ ២០១៦ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]