កម្សាន្ត៖ កាលពីថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុស Song Joong Ki ពាក់ព័ន្ធទៅនឹងកិច្ចសម្ភាសន៍របស់លោក។ នៅក្នុង​អំឡុង​ពេល​សម្ភាសន៍ ​តារាប្រុសរូបនេះ បាន​ពិភាក្សា​អំពី​គម្រោង​ថ្មី​ៗ​របស់​ខ្លួន និងខ្សែភាពយន្ដថ្មី ​ដែល​មាន​ចំណង​ជើង​ថា 'My Name is Loh Kiwan'។

Song Joong Ki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ទៅលើការសម្ភាសន៍មួយនេះ គឺត្រង់ចំណុច ដែល Song Joong Ki និយាយថា ក្រៅពីរឿងភាគរបស់ KBS 'Descendants of the Sun' ដែលសម្ដែងជាមួយអតីតភរិយា Song Hye Kyo  គ្មានរឿងភាគណាមួយដែលលោកដាក់ចិត្តដាក់កាយខ្លាំងនោះទេ ភាគច្រើននៃរឿងទាំងនោះជាខ្សែភាពយន្តពិសេសជាងបែបមួយរឿងចប់។

Song Joong Ki

ក្រៅពីនោះ តួឯកប្រុសរូបនេះ បានបន្ដទៀតថា លោកខំព្យាយាមបង្ហាញនូវអ្វីដែលថ្មីៗ មិនផ្ដោតលើការសម្ដែងតួអង្គដូចគ្នាដ៏ដែលៗនោះទេ ហើយលោកថែមទាំងបាននិយាយប្រៀបធៀបទៀតថា លោកមិនចង់ឲ្យភ្ញៀវកម្មង់តែមុខម្ហូបដ៏ដែលៗក្នុងមីនុយរបស់លោកនោះទេ លោកនឹងបញ្ចេញមីនុយថ្មីៗ រស់ជាតិថ្មីៗជានិច្ច៕

ប្រភព៖ SBS Stars

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]