ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា និងមិនត្រូវចរាចរ យានជំនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែង ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យ បាត់លក្ខណៈសម្គាល់ ជាពិសេសច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើ យានជំនិះរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

រូបភាព
រូបភាព
រូបភាព
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]