អង់គ្លេស៖ កាលពីថ្ងៃទី២០ខែមេសាកន្លងទៅនេះ លោកស្រី Victoria Beckham ដែលជាភរិយារបស់លោក David Beckham អតីតតារាបាល់ទាត់ដ៏ឆ្នើមនិងជាអ្នកជំនួញដ៏ល្បីឈ្មោះ បានប្រារព្ធពិធីជប់លៀងអបអរខួបកំណើតអាយុ៥០ឆ្នាំរបស់ខ្លួន។

 Victoria Beckham
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកស្រីបានមកដល់កន្លែងជប់លៀងជាមួយនឹងឈើច្រត់ដោយសារតែនៅឈឺជើងនៅឡើយ ដោយបានស្លៀករ៉ូបសបែកផ្ទៃមេឃស្រាល ដៃវាលក្លៀកនិងមានម៉ូតជីបភ្លីត្រង់ចង្កេះយ៉ាងស្រស់ស្អាត។

 Victoria Beckham នៅក្នុង​ពិធីជប់​​លៀង

ពិធីជប់លៀងនេះប្រព្រឹត្តិទៅនៅ Oswald ក្លិបស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយមានការចូលរួមពីសំណាកលតារាល្បីៗនិងអតីតសមាជិកក្រុម Spice Girls ទាំងអស់ផងដែរ ដោយក្នុងនោះ David Beckham ជាស្វាមីក៏បានថតវីដេអូភរិយារាំយ៉ាងសប្បាយរីករាយ។

 Victoria Beckham នៅក្នុង​ពិធីជប់​​លៀង
 Victoria Beckham នៅក្នុង​ពិធីជប់​​លៀង

ក្នុងនោះកូនៗទាំងបួននាក់របស់ David Beckham និងភរិយាក៏បានចូលរួមដែរ ដែលកូនស្រីពៅ Harper Beckham បានស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាតគូគ្នាជាមួយនឹង Cruz Beckham ខណៈដែល Brooklyn និង Romeo ស្លៀកឈុតគ្រ័រហ្សេពណ៌ខ្មៅដូចលោក David Beckham ៕

ក្រុមគ្រួសារ Beckham
ក្រុមគ្រួសារ Beckham
ក្រុមគ្រួសារ Beckham
ក្រុមគ្រួសារ Beckham

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]