ជប៉ុន៖ ព័ត៌មានចចាមអារ៉ាមទំនាក់ទំនងស្នេហារវាងតារាថៃប្រុសដ៏ល្បីឈ្មោះ លោក Bright Vachirawit Chivaaree និងតារាចម្រៀងស្រីកញ្ញា Nene Zheng Naixin ជាកូនកាត់ចិន-ថៃ បានផ្ទុះឡើងកាលពីយប់ថ្ងៃទី២១ខែមេសាកន្លងទៅ។

លោក Bright Vachirawit Chivaaree
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា Nene Zheng Naixin

អ្នកទាំងពីរត្រូវគេលួចថតរូបបានជាច្រើនសន្លឹក ដោយបានកាន់ដៃគ្នាយ៉ាងជិតស្និទ្ធ អំឡុងពេលដើរលេងជាមួយគ្នានៅឯប្រទេសជប៉ុន បន្ទាប់ពីតារាថៃប្រុសរូបនេះបានបង្ហោះរូបភាពខ្លួនឯងនិងមិត្តភក្តិបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសនេះ។

Bright និង Nene ធ្លាប់មានព័ត៌មានចចាមអារ៉ាមថាបានទាក់ទងគ្នាម្ដងរួចមកហើយ ដោយនាងធ្លាប់បានដើរតួអង្គមួយក្នុងរឿងភាគបែប Boy Love ដ៏ល្បីឈ្មោះរបស់ថៃគឺ 2gether: The Series ដែល Bright បានដើរតួជាមួយនឹង តារាប្រុស Win ។

Bright និង Nene ទៅ​​ដើរលេងនៅជប៉ុន
Bright និង Nene ទៅ​​ដើរលេងនៅជប៉ុន
Bright និង Nene ទៅ​​ដើរលេងនៅជប៉ុន
Bright និង Nene ទៅ​​ដើរលេងនៅជប៉ុន

គួរបញ្ជាក់ផងដែរថា Bright បានទទួលប្រជាប្រិយភាពយ៉ាងសុះសាយពេលលោកបានសម្ដែងរឿងភាគ 2gether:The Series និងរឿងភាគ Meteor Garden ជាតួអង្គ Thyme ព្រមទាំងមានអ្នកគាំទ្រមកពីជុំវិញពិភពលោក ខណៈដែល Nene វិញកំពុងក្លាយជាតារាកំពុងរះនៅប្រទេសចិន ដោយនាងបានចូលរួមប្រឡងក្នុងកម្មវិធី Produce Camp 2020 និងជាសមាជិកម្នាក់របស់ Bonbong Girls 303 ផងដែរ៕ 

Bright និង Nene ទៅ​​ដើរលេងនៅជប៉ុន

ប្រភព៖: dramapanda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]