បរទេស៖ តារាសម្ដែង លោក Tom Cruise បានបង្ហាញខ្លួនយ៉ាងទាក់ទាញ ក្នុងឈុតពណ៌ខ្មៅ ពេលទៅចូលរួមពិធីជប់លៀង ខួបកំណើតរបស់ភរិយា លោក David Beckham ក្នុងទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃសៅរ៍ កន្លងទៅ។
ក្នុងនោះដែរ តារាសម្ដែងលោក Tom Cruise ពិតជាមើលទៅ មានភាពទាន់សម័យនិងឆើតឆាយ ក្នុងឈុតអាវធំរួមជាមួយនឹងក្រវ៉ាត់ក ស្បែកជើង និងវ៉ែនតាពណ៌ដូចគ្នា ជាពិសេស រូបលោកបានបង្ហាញស្នាមញញឹមរាក់ទាក់ ពេលចេញពីឡាន ហើយបានចូលទៅកន្លែងជប់លៀង។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា លោក Tom Cruise កំពុងរវល់ថតរឿងថ្មីក៏ដោយ តែតារាសម្ដែងរូបនេះ ក៏បានឆ្លៀតពេលជូនពរ Victoria Beckham យ៉ាងរីករាយ នៅឯពិធីជប់លៀងចុងសប្តាហ៍ដែលប្រមូលផ្តុំដោយតារាជាច្រើនរូប ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]