កូរ៉េខាងត្បូង៖ ជឿជាក់ថាអ្នកគាំទ្រវិស័យចម្រៀងកូរ៉េ ប្រាកដជាដឹងហើយថា រាល់ក្រុមចម្រៀងមិនថាទាំងនារីនិងបុរស គឺសុទ្ធតែមានឈ្មោះសម្រាប់អ្នកគាំទ្រពួកគេរៀងៗខ្លួន ហើយថ្មីៗនេះ ក្រុមចម្រៀងនារីថ្មី ILLIT របស់ផលិតកម្ម HYBE ត្រូវបង្ខំចិត្តប្ដូរឈ្មោះអ្នកគាំទ្រខ្លួន។

 ILLIT 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចចិត្តផ្លាស់ប្ដូរនេះ បានកើតឡើង ទាំងដែល ILLIT ទើបតែប្រកាសឈ្មោះអ្នកគាំទ្រថ្មីកាលពីម្សិលមិញ ដែលមានឈ្មោះថា "LILLY" ។

 ILLIT 

ភ្លាមៗបន្ទាប់ពីមានការប្រកាសបែបនេះ ក៏បានផ្ទុះការរិះគន់ជាច្រើន ដោយសារតែឈ្មោះលីលីនេះ គឺជាន់ជាមួយនឹងឈ្មោះអ្នកគាំទ្ររបស់ Lisa មកពីក្រុម BLACKPINK ដែលហៅថា "LILIES"។

 Lisa 

ម្យ៉ាងទៀត ឈ្មោះនេះក៏ជាន់ជាមួយនឹងឈ្មោះសមាជិកក្រុម NMIXX ដែលឈ្មោះថា Lily ផងដែរ ដែលធ្វើឲ្យខាងផលិតកម្ម BELIFT LAB ស្ថិតក្រោមការគ្រប់គ្រងរបស់ HYBE បានសម្រេចចិត្តប្ដូរភ្លាមៗផងដែរ៕

Lily ក្រុម NMIXX
 ILLIT 
 ILLIT 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]