កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាសម្ដែងស្រី Barbie Hsu បានយំ បង្ហាញការខកចិត្តព្រោះនឹកកូនស្រី ខណៈអតីតភរិយា បដិសេធ មិនឲ្យលោកឃើញកូន ដូចពីមុន។

Wang Xiaofei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការ Live កាលពីថ្ងៃទី ២០ ខែមេសាកន្លងទៅនេះ លោក Wang Xiaofei បាននិយាយថា បន្ទាប់ពីការកាត់ក្តីចុងក្រោយបំផុតក្នុងខែមីនា Barbie Hsu មានអាកប្បកិរិយាឆេវឆាវ និងមិនអនុញ្ញាតឱ្យអតីតស្វាមីរបស់នាង ឃើញកូនស្រីរបស់នាង ទៀតឡើយ។ បន្ទាប់ពីនាងបានយក​កូន​ពី​ផ្ទះ​អតីត​ស្វាមីមក នាង​មិន​ឲ្យ​លោក​យក​កូន​ទៀត​ទេ ខណៈដើម្បីមើលកូន គឺត្រូវតែទៅសាលារៀន ដើម្បីសួរសុខទុក្ខ។

Wang Xiaofei 

យ៉ាងណាមិញ កាលពីមុន​នោះ អតីតគូស្វាមីភរិយាអ្នក​ទាំង​ពីរ​ បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ថា កូនស្រី​អាច​នៅ​ជាមួយ​ឪពុក​បានរយៈពេល​ប៉ុន្មាន​ថ្ងៃ។ តែការផ្លាស់ប្តូរដែលមិននឹកស្មានដល់របស់ អតីតភរិយា បានធ្វើឱ្យ លោក Wang Xiaofei ខឹងសម្បារយ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងអតីតភរិយា Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]