កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែជាតារាម្នាក់ដែលពូកែខាង ច្រៀងនិងរាំទេ តែនាងក៏ចូលចិត្តស្លៀកពាក់ម៉ូតខោអាវប្លែកៗផងដែរ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះបន្ទាប់ពីដាច់កុងត្រាជាមួយផលិតកម្ម YG Entertainment និងបានបើកក្រុមហ៊ុនថ្មីឈ្មោះថា LLOUD រួចមក Lisa ហាក់មមាញឹកនឹងការងារជាងមុន តែនាងក៏មិនភ្លេចចេញមកបង្ហោះរូបដើម្បីឲ្យអ្នកគាំទ្របានឃើញនោះឡើយ។

Lisa

ជាក់ស្ដែង រូបភាពពីរសន្លឹករបស់ Lisa កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ដោយអ្នកគាំទ្រគិតថារាងនាងដូចជាមើលទៅរាងឡើងសាច់ជាងមុន ដែលបានបង្ហាញរាងរៅនាឡិកាខ្សាច់របស់នាងច្បាស់ចែស។

ក្នុងឈុតអាវស្បែកពាក់ពីក្នុងដោយអាវកាក់មួយកំណាត់ខ្លួនពណ៌សនិងខោខោប៊យពណ៌ប្រផេះ គេអាចឃើញរាងរៅរបស់នាងបានច្បាស់ជាងមុនដែលនេះជាឈុតនាងស្លៀកចូលរួមកម្មវិធីប្រគុំតន្ត្រី Coachella 2024 ផងដែរ៕  

Lisa
Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]