អាមេរិក៖ Jennifer Lopez ឬហៅថា JLO គឺមិនត្រឹមតែជាតារាចម្រៀងផបដ៏ល្បីល្បាញរបស់អាមេរិកទេ តែរាល់បទចម្រៀងរបស់នាងគឺមានបង្ហាញជាក្បាច់រាំយ៉ាងពិសេស ប្រកបដោយភាពរស់រវើក ដែលមិនសូវមានតារាចម្រៀងអាមេរិកណាធ្វើបានដូចឡើយ។

Jennifer Lopez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីជីវិតឯកជនវិញ ពេលនេះ Jennifer ដែលមានអាយុ៥៤ឆ្នាំបានរៀបការជាមួយលោក Ben Affleck និងតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជារឿយៗ។

Jennifer Lopez និងស្វាមី

យ៉ាងណាមិញ ថ្មីៗនេះ Jennifer ក៏បានចេញមករាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសាជាថ្មីម្ដងទៀត ក្រោយបង្ហាញខ្លួនដោយស្លៀករ៉ូបពណ៌សាច់ វាលក្លៀក រឹបរាង ដែលជារ៉ូបសាមញ្ញសម្រុងពាក់កណ្ដាលកំភួនជើង តែបែរជាលើកសម្រស់តារាស្រីរូបនេះឲ្យកាន់តែឃើញក្មេងជាងវ័យ ដោយសាររាងកាយរបស់នាងនៅតែស្វ៊ែលស្អាត។

ភ្លាមៗបន្ទាប់ពីបានឃើញរូបភាពនេះ អ្នកគាំទ្រមានការកោតសរសើរនាងជាខ្លាំង ដែលពូកែថែរាងនិងស្បែកឲ្យមើលទៅក្មេងជាងវ័យទោះអាយុដល់ពាក់កណ្ដាល១០០ហើយក្ដី៕  

រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]