កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ខាងសារព័ត៌មាន Dispatch នៃប្រទេសកូរ៉េ បានទម្លាយទំនាក់ទំនងរបស់តារា Kpop មួយគូរទៀតហើយ​ ដែលបានទាក់ទងគ្នាអស់រយៈពេលជាង៨ឆ្នាំឯណោះ។ គេបានទម្លាយថា តារាចម្រៀងស្រីនោះគឺ ជាសមាជិក ក្នុងក្រុម Apink ដែលជា Kpop ជំនាន់ទី៣គឺ Bomi។

 Bomi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គេបានឲ្យដឹងថា Bomi បានបង្កាត់ភ្លើងស្នេហ៍ជាមួយនឹង ផលិតករម្នាក់ឈ្មោះថា Rado ដែលលោកស្ថិតនៅក្រោយផលិតកម្ម HIGHUP Entertainment ហើយអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈការផលិតចម្រៀងនេះ ដោយកាលពីឆ្នាំ២០១៦ លោក Rado ជាអ្នកសរសេរចម្រៀងបទ​ Only One ឲ្យក្រុម Apink។

 Bomi

លើសពីនោះ គេបញ្ជាក់ទៀតថា Bomi និង Rado មានការគាំទ្រគ្នាខ្លាំងណាស់ទៅវិញទៅមក ហើយបច្ចុប្បន្នពួកគេបានភ្ជាប់ពាក្យរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា Bomi និង Rado បានទាក់ទងគ្នាតាំងពីឆ្នាំ២០១៧មកម្ល៉េះ គិតមកដល់សព្វថ្ងៃគឺ៨ឆ្នាំហើយ៕

ប្រភព៖ Koreaboo

 Bomi
 Bomi
Rado
Rado

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]