នៅសល់តែមួយកាំនេះទៀតប៉ុណ្ណោះគឺនឹងឈានដល់វគ្គផ្សាយផ្ទាល់ដែលគ្រប់បេក្ខជនស្រមៃហើយ តែថាមុននឹងដល់វគ្គនោះ វិញ្ញាសារក្នុងវគ្គ BEAT YOUTSELF ដែលពួកគេប្រឈមគឺពិតជាតានតឹង។
នៅក្នុងវគ្គ BEAT YORSELF របស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2នេះ បេក្ខជនទាំងអស់ត្រូវជួបវិញ្ញាសារខុសកាលពីរដូវកាលមុន ដែលសមស្របតាមរដូវបុណ្យចូលឆ្នាំ កម្មវិធីក៏បានតម្រូវឲ្យពួកគេប្រកួតជាមួយវិញ្ញាសារបទចម្រៀងបែបផែនស្រុកស្រែ។
ឃើញថានៅក្នុងវគ្គ BEAT YORSELF នេះ បេក្ខជនភាគច្រើនមានភាពតានតឹងគួរសមដោយសារតែពួកគេហាក់ពុំសូវថ្នឹកជាមួយនឹងបទចម្រៀងប្រភេទនេះឡើយ។ បេក្ខនារីដ៏លេចធ្លោ លីន សោម៉ា ថ្វីត្បិតតែនាងមានសំនៀងស៊ីជាមួយនឹងបទបែបមនោសញ្ចេតនាស្រុកស្រែក៏ពិតមែន តែនៅតែមានឧបសគ្គត្បិតបទដែលលើកយកមកប្រឡងក៏មិនមែនជាបទធម្មតាស្រួលច្រៀងនោះឡើយ។
ទាក់ទិនជាមួយនឹងការបញ្ចេញមតិរបស់គណៈកម្មការវិញក៏មានការយល់ឃើញខុសគ្នាៗខ្លះដែរសម្រាប់ការបង្ហាញសមត្ថភាពរបស់បេក្ខនារី លីន សោម៉ា ក្នុងវគ្គនេះ។ គណៈកម្មការ ផន ស្រីខួច និង សួស វីហ្សា បានប្រាប់ចំៗពីចំណុចខ្វះខាត និងចំណុចដែលគួរតែកែសម្រួល ក្នុងការបកស្រាយផ្ទាល់របស់ លីន សោម៉ា តែសម្រាប់គណៈកម្មការ ឆន សុវណ្ណារាជ និង ពេជ្រ សោភា វិញបានលើកតែចំនុចល្អមកសរសើរដោយបញ្ជាក់ថាសំឡេងបែបនេះហើយបើមិនពីរោះទៀតមិនដឹងរកសំឡេងបែបណាមកប្រឡងឡើយ។
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 នឹងឈានដល់វគ្គ Live Show នៅថ្ងៃសៅរ៍ 27 មេសា 2024 នេះហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]