កម្សាន្ត៖ កីឡាករបាល់ទាត់ លោក Cristiano Ronaldo និងមិត្តស្រី Georgina Rodriguez ព្រមទាំងកូនៗរបស់ពួកគេ បានចេញមកកម្សាន្តរីករាយ នៅរមណីយដ្ឋានប្រណីតមួយកន្លែង កាលពីចុងសប្តាហ៍។

Ronaldo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ronaldo បាន​បង្ហោះ​រូប​ថតកម្សាន្ត​វិស្សមកាល​ជា​បន្តបន្ទាប់​ នៅលើបណ្ដាញសង្គម Instagram កាល​ពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ​មេសាកន្លងទៅនេះ ដោយបាន​សរសេរ​ខេបសិន​ខ្លី​ថា «សុភមង្គល»។ នៅក្នុងរូបថត កីឡាកររូបនេះ និងមិត្តស្រី បានកាន់កូនស្រីអាយុ ២ ឆ្នាំ Bella របស់ពួកគេ ត្រាំក្នុងទឹក នៅឯរមណីយដ្ឋាន។

Ronaldo និងមិត្តស្រី

មិនត្រឹមតែប៉ុណ្ណោះ លោក Ronaldo ក៏​បាន​បង្ហោះ​រូប​ថត​ជាមួយ​មិត្ត​ស្រី​ ​ក្នុងបន្ទប់​សូណា ពោរពេញដោយភាពផ្អែមល្ហែមទៀតផង។ គួររំឮកផងដែរថា គូស្នេហ៍អ្នកទាំងពីរ បានទាក់ទង​ជាមួយ​គ្នា ​តាំង​ពី​ឆ្នាំ ២០១៦ ហើយ​មាន​កូន​ស្រី​ពីរ​នាក់​ជាមួយ​គ្នា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Ronaldo 
Ronaldo និងមិត្តស្រី
Ronaldo និងមិត្តស្រី
Ronaldo និងមិត្តស្រី
Ronaldo និងកូនៗ
Ronaldo និងមិត្តស្រី
Ronaldo និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]