កម្សាន្ត៖ ថ្មីៗនេះ មានភាពចម្រូងចម្រាសមួយទៀតបានផ្ទុះឡើងបន្ទាប់ពី Min Hee Jin ដែលជានាយកប្រតិបត្តិនៃ ADOR ក្រោមក្រុមហ៊ុនកម្សាន្ត HYBE បានអះអាងថា "ប្រធាន Bang Si Hyuk បានចម្លងគំនិតរបស់ខ្លួន ដើម្បីបង្កើត BTS" ។
កាលពីថ្ងៃទី 23 ខែមេសា គេបានរាយការណ៍ថា HYBE បានរឹបអូសកុំព្យូទ័ររបស់ ADOR ហើយបានរកឃើញឯកសារសំខាន់ៗចំនួនបី ដែលត្រូវបានគេកំណត់ថា ជាកំណត់ហេតុការងារដែលសរសេរដោយលោក A ដែលជាសហការីជិតស្និទ្ធរបស់អ្នកស្រី Min Hee Jin ជាមួយនឹងកាលបរិច្ឆេទថ្ងៃទី 23 ខែមីនា ឆ្នាំ 2024 និងថ្ងៃទី 29 ខែមីនា ឆ្នាំ 2024 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនោះ កំណត់ហេតុប្រចាំថ្ងៃ ចាប់ពីថ្ងៃទី 23 ខែមីនាបានបង្ហាញពីចេតនាមួយ ដើម្បីដាក់សម្ពាធ HYBE ឱ្យឯករាជ្យ។ ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី 29 ខែមីនា រួមបញ្ចូលសេចក្តីថ្លែងការណ៍ដូចជា "ចេញជាដាច់ខាត" និង "ត្រូវប្រាកដថាគ្មានអ្នកណាប៉ះយើងបាន" ដែលវាជា 'គោលដៅ' ។
យោងតាមសារព័ត៌មាន Yonhap News ឯកសារមួយផ្សេងទៀតដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់ HYBE មានភស្តុតាងនៃ Min Hee Jin ដែលបញ្ជាក់ថា "ប្រធាន Bang Si Hyuk បានចម្លងគំនិតរបស់ខ្លួនដើម្បីបង្កើតក្រុម BTS" ។
លើសពីនេះទៀត ក្នុងអំឡុងពេលកិច្ចប្រជុំផ្ទៃក្នុងនាពេលថ្មីៗនេះនៅ HYBE អ្នកស្រី Min Hee Jin បានរាយការណ៍ថា "ILIT បានចម្លង NewJeans ។ TWS និង RIIZE ដូចគ្នាដែរ ពួកគេក៏បានចម្លង NewJeans ផងដែរ ដោយឡែកការពិតយ៉ាងណានោះ យើងចាំមើលទាំងអស់គ្នា៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]