បរទេស៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណចំនួន ២៧ ដុំ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]