កម្សាន្ត៖ កាន់តែធ្វើឲ្យហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ ក្រោយពី តារាសម្ដែងស្រី Ruby Lin បានចេញមកបង្ហាញខ្លួន ជាមួយនឹងឈុតដ៏ស្រស់ស្អាត ពេលចូលរួមក្នុងកម្មវិធីរបស់ម៉ាកយីហោមួយ កាលពីថ្ងៃទី ២៣ ខែមេសាកន្លងទៅ។
តាមរយៈរូបភាពដែលបានបង្ហាញឡើង បានឲ្យឃើញថា តារាសម្ដែងស្រី Ruby Lin បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌ស លេងម៉ូតសក់ចងឡើង បង្ហាញពីភាពឆើតឆាយ ជាពិសេស ថែមទាំងបានបង្អួតជើងតូចស្រឡូនស្អាតរបស់នាង ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ នៅលើ Weibo ទស្សនិកជនជាច្រើន បានសរសើរ ចំពោះ Ruby Lin ថាមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យ បើទោះបីជានាងមានអាយុច្រើនក៏ដោយ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]