អាមេរិក៖ ត្បិតថាមានវ័យ៥៤ឆ្នាំមែនតែ Jennifer Lopez នៅតែជាតារាចម្រៀងដ៏ល្បីល្បាញ ដែលពូកែខាងបញ្ចេញក្បាច់រាំរស់រវើកនៅលើឆាកតន្ត្រី ហើយសម្រាប់ឯកជនរបស់នាងវិញគឺ នាងបានរៀបការជាមួយលោក Ben Affleck និងតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជារឿយៗ។
នាពេលថ្មីៗនេះ Jennifer បានចេញដើរនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយបានកាន់កាបូបស្ពាយស្បែកក្រពើពីម៉ាក Hermes មានតម្លៃដល់ទៅជាង៥០ម៉ឺនដុល្លារ។
ក្នុងនោះ Jennifer បានស្លៀកខោកីឡារលុងៗពណ៌ស គូជាមួយនឹងអាវចាក់កក្អម ដៃវែងពណ៌គ្រីម និងស្បែកជើងប៉ាតាពណ៌ដូចគ្នា ដោយមានពាក់វ៉ែនតាធំពណ៌ទឹកតែ និងដងពណ៌ស មើលទៅពិតជាស្រស់ស្អាតបែបថ្លៃថ្នូរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]