សៀមរាប៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាដែលចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែមេសាសប្តាហ៍នេះបានឲ្យដឹងថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១.៥៨លាននាក់ កើនឡើង ២២.៥ភាគរយពីធៀបនឹងចំនួន ១.២៩លាននាក់ក្នុងត្រីមាសទីមួយឆ្នាំមុន។

ក្នុងរបាយការណ៍ខាងលើនេះបានឱ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសខាងលើ ភ្ញៀវទេសចរចិនដែលមកកាន់ប្រទេសកម្ពុជាក្នុងឱកាសថ្ងៃឈប់ក្នុងអំឡុងខែមករាដល់ខែមីនាមានចំនួន ១៩០,០០០នាក់ស្មើនឹង ១២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើង ៤៣ភាគរយពីចំនួន ១៣២,៦៦៥នាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទីបីរបស់កម្ពុជាក្នុងត្រីមាសទីមួយឆ្នាំនេះ បន្ទាប់ពីថៃ និងវៀតណាម៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]