កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់នូវអ្នកបង្កើតវេទិកាសប្បាយៗ ដែលមានគណនីផេកហ្វេសប៊ុក SantaKH ដែលលោកតែងតែបង្កើតវីដេអូបែបកំប្លែង លេងសើច Prank ក្នុងទីសាធារណៈ និង លោកក៏ជាសប្បុរសជនដែលជួយទៅកាន់ជនខ្វះខាតផងដែរ។

ដោយឡែក ថ្មីៗនេះ លោកត្រូវបានមហាជនវាយប្រហារយ៉ាងខ្លាំង ចំពោះរូបភាពមួយសន្លឹក ដែលលោកបានថតធ្វើស្ទាយ៍មិនសមរម្យជាមួយនឹងរូបសំណាក់សត្វសេះសមុត្រ ដែលជារូបតំណាងឲ្យខេត្តកំពត។ បន្ទាប់ពីបង្ហោះរូបបានប៉ុន្មាននាទី SataKH ទទួលរងការរិះគន់យ៉ាងខ្លាំងក្លា ធ្វើឲ្យលោកបានលុបរូបចេញ និង ចេញមុខសុំទោសជាសាធារណៈទៀតផង។

មិនតែប៉ុណ្នោះ តារាប្រុសរូបនេះ មិនត្រឹមតែសរសេរសារសុំទោស ដោយដឹងកំហុសធ្វើឲ្យអចេតនានេះហើយ លោកក៏បានទៅធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញកំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ និងសន្យាថាកំហុសបែបនេះនឹងមិនកើតឡើងទៀតឡើយ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]