កូរ៉េខាងត្បូង៖ Kim Sohee ដែលជាតារាចម្រៀងស្រីសមាជិកក្រុម ALICE បានប្រកាសថានាងនឹងរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងមិត្តប្រុសជាអ្នកជំនួញដែលមានអាយុចាស់ជាងដល់ទៅ ១៥ឆ្នាំ។
ទន្ទឹមគ្នានេះ នាងក៏នឹងលាឈប់ពីការងារសិល្បៈផងដែរ ស្របពេលដែលកុងត្រារបស់នាងជាមួយនឹងផលិតកម្ម IOK នឹងអស់សុពុលភាពនៅខែក្រោយនេះហើយ ដោយនាងសម្រេចចិត្តមិនបន្តកុងត្រាថ្មីឡើយ។
So Hee គ្រោងនឹងរៀបការនៅឆ្នាំនេះតែម្ដង ដោយនឹងចុះអេតាស៊ីវិលនៅខែក្រោយនេះ បន្ទាប់ពីទាក់ទងគ្នាបាន១ឆ្នាំ ដោយពិធីរៀបការរបស់អ្នកទាំងពីរ នឹងរៀបចំឡើងជាលក្ខណៈតូចតាចដោយមានការចូលរួមតែពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Kim So Hee បានបង្ហាញមុខជាសមាជិកម្នាក់របស់ក្រុម ELRIS នាឆ្នាំ២០១៧ បន្ទាប់មកប្ដូរឈ្មោះទៅជា ALICE ក្នុងឆ្នាំ២០២២ ដោយបានចេញអាល់ប៊ុមថ្មីដូចជា "Dance on" និង "Show Down"៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]