កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់កញ្ញា Han So Hee ដែលជាតារាសម្ដែងធ្លាប់មានរឿងអាស្រូវត្រូវគេចោទថាជាជនទី៣ ហើយ ដោយកាលពីដើមឆ្នាំ២០២៤ កន្លងទៅ នាងបានប្រកាសទាក់ទងជាមួយនឹងតារាសម្ដែងប្រុស Ryu Jun Yeol រហូតមានបញ្ហាចម្រូងចម្រាង។
យ៉ាងណាមិញ បន្ទាប់ពីប្រកាសចែកផ្លូវគ្នារួចមក So Hee ក៏វិលត្រឡប់មកស្ងៀមស្ងាត់វិញ ប៉ុន្តែកាលពីយប់ថ្ងៃទី២៦ខែមេសាកន្លងទៅ នាងបានចេញមកបង្ហោះសារដែលបានឆ្លើយឆ្លងជាមួយនឹងអ្នកដែលស្អប់នាងម្នាក់។ អ្នកដែលស្អប់នាងម្នាក់នោះបានសរសេរបញ្ចេញមតិលើរូបនាងថា៖
មិនចាំយូរ Han So Hee បានធ្វើការឆ្លើយតបទៅដោយបានផ្ញើសារ DM ថា៖
គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងរឿងអាស្រូវជាមួយ Ryu Jun Yeol នោះ គឺពេល Han So Hee មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាភ្លាមស្រាប់តែ Yeri ដែលជាអតីតមិត្តស្រីរបស់ Jun Yeol បានបង្ហោះសារមួយក្នុង Story នៅលើ Instagram ថាឲ្យសប្បាយចិត្តចុះ ទើប So Hee មានប្រតិកម្ម គិតថាសារនោះគឺសំដៅមកលើខ្លួនក៏បានចេញមុខប្រតិកម្មថានាងមិនបានដណ្ដើមរបស់អ្នកណាឡើយ។ ស្អែកឡើង នាងបែរជាប្រកាសថាខ្លួនបានទាក់ទង Ryu Jun Yeol និងបានទៅដើរលេងនៅ Hawai ជាមួយគ្នាធ្វើឲ្យមានបញ្ហាចម្រូងចម្រាសឡើង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]