កូរ៉េខាងត្បូង៖ ក្រុមចម្រៀង BABYMONSTER ដែលជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG Entertainment កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែសំឡេងច្រៀងដ៏មានថាមពលរបស់ពួកគេ។


ថ្មីៗនេះ BABYMONSTER ទើបតែបានបញ្ចេញបទថ្មីមានចំណងជើងថា "SHEESH" ដោយ Ahyeon បានវិលត្រឡប់មករួមក្រុមវិញហើយ ក្រោយពីបានបាត់មុខក្នុងបទចម្រៀងដំបូងរបស់ក្រុម ដោយសារបញ្ហាសុខភាព។

យ៉ាងណាមិញ អំឡុងពេល BABYMONSTER បានឡើងសម្ដែងបទ "SHEESH" នៅក្នុងកម្មវិធី "M! Countdown" នោះគឺ អ្នកគាំទ្រសង្កេតឃើញថា Ahyeon ពិតជាសម្ដែងបានល្អខ្លាំងទាំងការរាំនិងការច្រៀង បើទោះបីជាបទនេះតម្រូវឲ្យរាំញាក់កន្ត្រាក់យ៉ាងណាក៏សំឡេងនាងនៅតែមានថាមពល ហើយមិនត្រឹមតែប៉ុណ្ណឹង នាងក៏មានទាំងភាពជឿជាក់ និងភាពទាក់ទាញ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា នាងគឺជាគ្រាប់ពេជ្ររបស់ YG៕


ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]