អាមេរិក៖ ជីវិតស្នេហារវាងតារាចម្រៀងផង Taylor Swift ដ៏ល្បីល្បាញ ជាមួយនឹងមិត្តប្រុសដែលជាកីឡាករបាល់ឱប Travis Kelce មកពីក្រុម Kansas City Chiefs ពិតជាផ្អែមល្ហែមខ្លាំងៗ ដោយជារឿយៗ គេតែងតែឃើញអ្នកទាំងពីរបានចេញមកបណ្ដើរគ្នា ឬទៅលើកទឹកចិត្តគ្នាទៅវិញទៅមក នៅក្នុងការប្រកួតនិងការប្រគុំតន្ត្រី។

 Taylor Swift​ និង Travis Kelce 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ទន្ទឹមនឹង Taylor បានបញ្ចេញអាល់ប៊ុមថ្មីគឺ The Tortured Poets Department ដែលមានបទចម្រៀងនិយាយពីស្នេហារវាងនាងនិង Travis នោះគឺ អ្នកទាំងពីរក៏បានចេញមកទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងសាមញ្ញ។ ពួកគេបានអង្គុយជាប់គ្នា ក្នុងភោជនីយដ្ឋាន Madeo Ristrorante នៅ Los Angeles ដោយពួកគេបានញញិមមើលមុខគ្នាយ៉ាងផ្អែមល្ហែមដោយ Taylor ពាក់ពាវពណ៌ខ្មៅដៃខ្លី ខណៈ Travis ពាក់អាវធម្មតាពណ៌ស។

រូបភាព​​​ថ្មីរបស់ Taylor Swift​ និង Travis Kelce 

ភ្លាមៗបន្ទាប់ពីរូបភាពនេះត្រូវបានចែកចាយ អ្នកគាំទ្រសុទ្ធតែសរសើរថាក្ដីស្រលាញ់អ្នកទាំងពីរមើលទៅស្អិតរមួតនិងផ្អែមល្ហែមណាស់ ខណៈពួកគេទាក់ទងគ្នាកាលពីអំឡុងខែតុលាឆ្នាំ២០២៣កន្លងទៅ៕

 Taylor Swift​ និង Travis Kelce 
 Taylor Swift​ និង Travis Kelce 
 Taylor Swift​ និង Travis Kelce 
 Taylor Swift​ និង Travis Kelce 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]