កូរ៉េខាងត្បូង៖ ផ្ទុះការចាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុស Lee Jang Woo ដែលកន្លងទៅលោកបានបង្ហាញរូបរាងឡើងទម្ងន់ដល់ទៅ១០៨គីឡូក្រាម ធ្វើឲ្យអ្នកគាំទ្រមើលមិនចង់ស្គាល់។ ថ្មីៗនេះ ស្រាប់តែរូបលោក បង្ហាញខ្លួនសារជាថ្មី ជាមួយនឹងរាងតូចជាងមុន ត្រឹមតែរយៈពេលខ្លី លោកបានផ្លាស់ប្ដូរច្រើនយ៉ាងនេះ។
តាមរយៈកម្មវិធី I live alone តារាប្រុសរូបនេះ បានទម្លាយថា លោកសម្រកបាន២២គីឡូក្រាម នៅក្នុងរយៈពេល៣ខែ ដោយលោកត្រូវគ្រូពេទ្យណែនាំ ហាមមិនឲ្យធ្វើការសម្រកបែប Fasting ព្រោះតែអាចប៉ះពាល់សុខភាពនិង មានគ្រោះថ្នាក់ ប៉ុន្ដែលោកនៅតែធ្វើបែបនេះបានសម្រេច។
ទន្ទឹមនឹងនោះ លោកក៏បានទម្លាយថា មូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តសម្រកនោះគឺ ដើម្បីត្រៀមខ្លួនបង្ហាញមុខនៅក្នុងខ្សែភាពយន្ដថ្មី។
គួរបញ្ជាក់ផងដែរថា Lee Jang Woo ក្រោយសម្រកទម្ងន់ លោកមានទម្ងន់ចុះសល់ត្រឹម ៨៦គីឡូក្រាម ហើយលោកបាននិយាយទៀតថា ការសម្រកគីឡូគឺ ផ្ដោតទៅលើការតមអាហារ ជាជាងការហាត់ប្រាណ ប៉ុន្ដែបើធ្វើទាំងពីរគឺជាការល្អ ហើយនៅពេលដែលលោកឃ្លានខ្លាំង គឺបរិភោគ ផ្លែប៉េងប៉ោះឈើរី ជំនួសចំណីអាហារផ្សេងៗ។
ជាមួយគ្នានេះ ក្រឡេកមកមើលរូបរាងវិញ តួឯកប្រុសរូបនេះ មានសម្រស់សង្ហារជាងមុន ដោយផុសចេញទម្រង់មុខស្លីមជាងមុន ចំណែកឯ ការស្លៀកពាក់វិញ គឺមានភាពទាក់ទាញ ដោយសារតែមិនឃើញខោអាវតឹងជាប់ខ្លួនដូចកាលពីមុន៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]