បរទេស៖ តារាចម្រៀង Britney Spears បានយល់ព្រមបង់ប្រាក់ឱ្យឪពុកនាង លោក Jamie Spears ចំនួនពីរលានដុល្លារ និងបញ្ចប់ជម្លោះផ្លូវច្បាប់ រយៈពេលពីរឆ្នាំកន្លះ។
យោងតាម TMZ បានបង្ហាញថា តារាចម្រៀងស្រី Britney Spears បានបង់វិក័យប័ត្រផ្លូវច្បាប់របស់ឪពុកនាង ពីករណីឃុំឃាំងពីមុន មកលើតារាចម្រៀងរូបនេះ។ ចំនួននេះ មានរហូតដល់ទៅពីរលានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ លោក Jamie Spears ក៏មិនចាំបាច់បង់ប្រាក់ចំណាយអ្វីទាំងអស់ដល់ Britney និងមិនបានបង់ផាកពិន័យអ្វីឡើយ។
គួររំឮកផងដែរថា នៅខែធ្នូ ឆ្នាំ ២០២១ លោក Jamie Spears បានផ្ញើញត្តិទៅតុលាការ ដោយសុំឱ្យកូនស្រី បង់ថ្លៃមេធាវីរបស់ខ្លួន ក្នុងអំឡុងពេលប្រយុទ្ធតាមផ្លូវច្បាប់។ តែខាងមេធាវីរបស់ Britney បានជំទាស់នឹងសំណើនេះ ហើយបានចោទប្រកាន់លោក Jamie ពីបទរំលោភយកទ្រព្យសម្បត្តិរបស់ Britney ក្នុងអំឡុងពេល ១៣ ឆ្នាំនៃការធ្វើជាអាណាព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ Jamie បានទទូចថា ការចំណាយ ដែលបានយកពីប្រាក់របស់ Britney គឺសមហេតុផល និងយល់ព្រមដោយចៅក្រម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]