កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិករបស់ក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment ហើយនិងមកបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា ODD ATELIER ។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ នាងក៏ទើបតែចេញបទចម្រៀងថ្មីជាមួយនឹងតារាចម្រៀងប្រុស Woo Zico ផងដែរ មានឈ្មោះថា "SPOT" កំពុងទទួលបានការគាំទ្រខ្លាំង។

Jennie និង Zico  

យ៉ាងណាមិញ ថ្មីៗនេះ នាងបានចេញមកបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយលេចមុខក្នុងការប្រគុំតន្ត្រីរបស់ SEVENTEEN ឈ្មោះថា "FOLLOW" នៅឯទីក្រុងសេអ៊ូល។

Jennie នៅខនសឺត​​​របស់ SEVENTEEN 

ក្នុងនោះគេឃើញថា Jennie បានអង្គុយនៅកៅអី VIP ដោយបានពាក់អាវយឺតពណ៌ស រលុងៗ គូជាមួយនឹងមួកពណ៌ខ្មៅដោយនាងបានបក់ដៃដាក់ក្រុម SEVENTEEN មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាកោតសរសើរថានាងពិតជាមានអធ្យាស្រ័យល្អណាស់ និងមានមិត្តភក្តិនៅក្នុងរង្វង់សិល្បៈច្រើន៕  

Jennie 
Jennie 
Jennie 
Jennie នៅខនសឺត​​​របស់ SEVENTEEN 
Jennie នៅខនសឺត​​​របស់ SEVENTEEN 
Jennie នៅខនសឺត​​​របស់ SEVENTEEN 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]