កម្សាន្ត៖ កាលពីថ្មីៗនេះ តាមរយៈផេកផ្លូវការរបស់ Royal Railways Cambodia បានឲ្យដឹងថា រថភ្លើង Kiha 183 Snow Heavy ដែលជាសមាជិកថ្មី នៃវិស័យផ្លូវដែកនៅកម្ពុជា បានមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយរលូនហើយ។
ជាមួយគ្នានេះផងដែរ រថភ្លើងនេះ ត្រូវបាននាំចេញពីប្រទេសជប៉ុនតាមរយៈកប៉ាល់ ដឹកចូលមកដល់ក្រុងព្រះសីហនុ ទឹកដីកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ហើយរថភ្លើង Kiha 183 Snow Heavy សមាជិកថ្មីនេះ នឹងដាក់ដំណើរការបម្រើជូនបងប្អូនឆាប់ៗនេះ។
បច្ចុប្បន្ននេះ រថភ្លើង Kiha 183 Snow Heavy កំពុងតែស្ថិតនៅក្នុងការជួសជុល និងកែលម្អបន្ថែម ដើម្បីឱ្យកាន់តែស្អាតប្រណីត និង ប្រកបដោយសុវត្ថិភាពជូនអ្នកដំណើរ៕
ប្រភព៖ Royal Railways Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]