បរទេស៖ នៅថ្ងៃទី ២៨ ខែមេសា (ម៉ោងនៅអាមេរិក) តារាចម្រៀង លោក Justin Bieber ស្រាប់តែបង្ហោះរូប នៅក្នុង Story ដែលជារូបភាពយំ ហូរទឹកភ្នែក នៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក ខណៈភ្លាមៗនោះ តារាចម្រៀងប្រុសរូបនេះ ក៏បានលុបរូបថតនោះចោល និងបានធ្វើឲ្យអ្នកលេងអ៊ីនធឺណែត មានការងឿងឆ្ងល់ថាតើ មានរឿងអ្វីកើតឡើង ចំពោះរូបលោក។
ក្នុងនោះដែរ ភ្លាមៗ ដែលតារាចម្រៀង លោក Justin Bieber បានបង្ហាញរូបភាពយំ នៅលើបណ្តាញសង្គម បានធ្វើឲ្យមានការព្រួយបារម្ភជាច្រើន ចំពោះស្ថានភាពផ្លូវចិត្ត សុខភាព និងជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀងប្រុសរូបនេះ។
មិនត្រឹមតែប៉ុណ្ណោះ សំណួរភាគច្រើនចំពោះ លោក Justin គឺមានការសង្ស័យពីរឿងលែងលះគ្នា ជាមួយនឹង Hailey ដែលត្រូវបានទស្សនិកជន លើកឡើងក្នុងពេលដំណាលគ្នា។ តែទោះជាយ៉ាងណា មកទល់ពេលនេះ លោក Justin Bieber នៅមិនទាន់ចេញមុខបកស្រាយពីមូលហេតុ ដែលខ្លួនបានបង្ហោះរូបនេះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅឡើយនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]