បារាំង៖ Lisa មិនត្រឹមតែជាតារាចម្រៀងដ៏ពូកែច្រៀងនិងរាំ ប្រចាំក្រុមចម្រៀងនារី BLACKPINK តែពេលនេះនាងក៏ក្លាយជា ម្ចាស់ផលិតកម្ម LLOUD ផងដែរ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីទំនាក់ទំនងស្នេហាផ្ទាល់របស់តារាស្រីជនជាតិថៃរូបនេះវិញគឺមានពាក្យចចាមអារ៉ាមជាយូរមកហើយ ថានាងបានទាក់ទងគ្នាជាមួយនឹងលោក Frederic Arnault ដែលជាកូនប្រុសលោក Bernad Arnault មហាសេដ្ឋីដ៏ស្ដុកស្ដម្ភ ដោយអ្នកគាំទ្រតែងតែចាប់បានថាអ្នកទាំងពីរលួចទៅណាមកណាជាមួយគ្នា ហើយ Lisa ក៏ធ្លាប់ទៅវិស្សមកាលជាមួយគ្រួសាររបស់ Frederic ផងដែរ។

Lisa

ថ្មីៗនេះ មានរូបភាពបីសន្លឹកច្បាស់ៗតែម្ដង ដែលអាចបង្ហាញពីភាពជិតស្និទ្ធរបស់អ្នកទាំងពីរ បន្ទាប់ពីអ្នកគាំទ្រចាប់បានថា Lisa និង Frederic បានទៅទស្សនាសារមន្ទីរ Rodin នៅឯទីក្រុងប៉ារីស ប្រទេសបារាំងជាមួយគ្នា។ ក្នុងនោះ គេឃើញអ្នកទាំងពីរកាន់ការ៉េមម្នាក់មួយដើម ដើរញ៉ាំយ៉ាងផ្អែមល្ហែម ដែលទោះមិនមានការកាន់ដៃ ឬបង្ហាញក្ដីស្រលាញ់ណាមួយ ក៏អ្នកគាំទ្រអាចដឹងថាទំនាក់ទំនងពួកគេទំនងជាលើសពីមិត្តធម្មតា៕

Lisa និង Frederic
Lisa និង Frederic
រូបភាព​​​ថ្មីរបស់ Lisa និង Frederic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]