សៀមរាប៖ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ខេត្តសៀមរាប ជាទីកន្លែង ដែលលោកពេញចិត្តបំផុត។ ការលើកឡើងរបស់ឯកឧត្តមបែបនេះបានធ្វើឡើងនៅ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម Murphy បានថ្លែងថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃបេសកកម្មជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកនៅកម្ពុជារបស់ឯកឧត្តម។ អ្វីដែលឯកឧត្តមចងចាំបំផុត គឺនៅខេត្តសៀមរាប ពីព្រោះនៅទីនេះឯកឧត្តមបានចូលរួមធ្វើសកម្មភាពការងារ កម្សាន្តមួយចំនួន ដូចជា ពាក់ព័ន្ធ ការងារអភិរក្សប្រាសាទ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុននៅអង្គរវត្ត ការទស្សនាការ សម្តែង សិល្បៈរបស់អង្គការហ្វាពន្លឺសិល្បៈ ទស្សនាសារៈមន្ទីរ ម្ហូបអាហារ និងការទស្សនាសត្វស្លាប ដែលនៅខេត្តសៀមរាប មានសត្វស្លាបជាច្រើនប្រភេទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈអ្នកបកប្រែ ឯកឧត្តម W. Patrick Murphy បានមានប្រសាសន៍ថា “ខ្ញុំចូលចិត្ត ខេត្តសៀមរាប នៅទីនេះបានផ្តល់រឿងរ៉ាវជាច្រើន ក៏ដូចជាសកម្មភាពមួយចំនួន ដែលខ្ញុំស្រឡាញ់និងចូលចិត្ត”

ជាមួយគ្នានេះ ឯកឧត្តម ក៏បានឱ្យដឹងផងដែរថា លោកក៏ពេញចិត្តនូវការចូលរួម លើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងវិញនូវប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប រួមជាមួយនឹង ប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃការធ្វើឱ្យរមណីយដ្ឋានវប្បធម៌ទាំង នេះ មានអ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានចូលមកទស្សនាកម្សាន្ត។

ឯកឧត្តម Murphy បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំនេះដែរ លោកសង្កេត ឃើញថា ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជា ជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានផងដែរ។ ជាមួយគ្នានេះកម្ពុជា ក៏មានការរីកចម្រើនលើវិស័យសុខភាពសាធារណៈ ដែលនៅពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជា មានការយល់ដឹងអំពីបញ្ហានេះកាន់តែមានចំនួនច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]