កាលពីថ្ងៃទី26 ខែមេសា​ ឆ្នាំ2024 គូបូតាបានរៀបចំការប្រកួតប្រដាល់ “គម្រប់ខួប 10 ឆ្នាំ គូបូតានៅក្បែរអ្នកដើម្បីជីវិតកាន់តែប្រសើរ” ដើម្បីអបអរសាទរខួបគម្រប់ 10 ឆ្នាំ គូបូតានៅក្នុងប្រទេសកម្ពុជាដែលបានប្រព្រឹត្តទៅយ៉ាងកក្រើកអស្ចារ្យដែលមានការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍បាយ័ន និងនៅលើទំព័រហ្វេសប៊ុកផេក KUBOTA Kampuchea Club ដែលទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រិយមិត្តដែលគាំទ្រវិស័យប្រដាល់ក្នុងប្រទេសកម្ពុជា ដោយបានធ្វើការចូលរួមទស្សនាផ្ទាល់នៅសង្វៀនប្រដាល់បាយ័ន ស្ទឹងមានជ័យ និងទស្សនាតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិបាយ័ន និងតាមទំព័រហ្វេសប៊ុកផ្លូវការ KUBOTA Kampuchea Club ដែលជាផ្ទាំងទស្សនីយភាពថ្មីប្លែកសម្រាប់អ្នកគាំទ្រគ្រប់រូបផងដែរ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករទាំងអស់បានធ្វើការប្រកួតប្រជែងគ្នាប្រកបដោយភាពតានតឹង ដោយបានធ្វើការប្រើប្រាស់ស្នៀតប្រយុទ្ធរបស់ខ្លួនដើម្បីទទួលបាននូវជ័យជម្នះរៀងៗខ្លួន ជាមួយនឹងសម្លេងហ៊ោកញ្ជ្រៀវពីទស្សនិកជននៅសង្វៀនផ្ទាល់ ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា និងគូប្រកួតរបស់ពួកគេប្រកបដោយភាពរំជើបរំជួល និងសប្បាយរីករាយចាប់តាំងពីដើមកម្មវីធី រហូតដល់បញ្ចប់ យ៉ាងជោគជ័យល្អ។

រូបភាព

ការប្រកួតរបស់ពួកយើងក៏បានធ្វើការចាប់ផ្តើមរវាង កីឡាករ បឺត សង្ឃឹម vs កីឡាករ Mukhamedali Aliev ជាមួយនឹងការប្តូរបច្ចេកទេសប្រយុទ្ធរៀងខ្លួន ជាមួយនឹងសម្លេងហ៊ោកញ្ជ្រៀវរបស់ទស្សនិជននៅសង្វៀនផ្ទាល់ រហូតដល់កីឡាករ  បឹត សង្ឃឹម បានទទួលជ័យជម្នះ ដោយពិន្ទុ លើកីឡាករ  Mukhamedali Aliev។ 

រូបភាព

ការប្រកួតក៏បានឈានចូលមកដល់កីឡាករ ផល សោភ័ណ្ឌ vs កីឡាករ Robin Sundlof បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញបង្ហាញភាពរឹងមាំ និងការតស៊ូមិនចុះចាញ់ ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបានធ្វើឱ្យអ្នកទស្សនាមានការនឹកស្មានមិនដល់ចំពោះក្បាច់ប្រដាល់ដ៏ពិសេសរបស់ពួកគេ។ ក្រោយបញ្ចប់ការប្រកួតបីទឹកពេញ កីឡាករកម្ពុជា ផល សោភ័ណ្ឌ បានទទួលជ័យជម្នះដោយពិន្ទុផងដែរ។

គូពិសេសប្រចាំថ្ងៃរបស់ពួកយើងក៏បានមកដល់រវាងកីឡាករ ព្រំ សំណាង vs កីឡាករ Lucas Gabriel ក៏បានធ្វើការប្រកួតប្រជែងតាមបច្ចេកទេសរបស់ខ្លួន កីឡាករទាំងពីរ បានបង្ហាញពីស្នៀតពិសេសៗរបស់ ខ្លួនដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតពិសេសដ៏ស្វិតស្វាញនេះ។ ការប្រកួតចុងទឹកទី ១ កីឡាករ Lucas Gabriel ក៏បានឆ្មក់ឱកាសវាយកាត់មួយដៃឆ្វេង ធ្វើឱ្យអាជ្ញាកណ្តាលធ្វើការរាប់ទៅលើកីឡាករព្រំ សំណាង ដល់៨ នឹងទទួលបាននូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្ញើល ក្រោយបញ្ចប់ការប្រកួតពេញ ៣ ទឹក។

រូបភាព

គូបូតា បានធ្វើការរៀបចំការប្រកួតដ៏ពិសេសនេះដើម្បីជាការអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រផលិតផលរបស់ពួកយើង។ ក្រុមហ៊ុន គូបូតា សន្យាថានឹងនៅជាមួយអតិថិជនទាំងអស់គ្នាដើម្បីជួយធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ជាមួយនឹងផលិតផលកសិកម្មជាច្រើនប្រភេទ ដើម្បីធ្វើស្រែចំការទាំងខែវស្សា និងខែប្រាំង។

គូបូតា ជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាកសិកម្មនាពេលអនាគតមកពីប្រទេសជប៉ុន ដែលបានទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាជនកម្ពុជា ជាមួយនឹងទំនុកចិត្តខ្ពស់ និងគុណភាពផលិតផលដ៏ល្អរបស់ពួកយើង។ ក្រុមហ៊ុន គូបូតា ក៏មានតំណាងចែកចាយជាច្រើន នៅទូទាំងប្រទេសកម្ពុជា​ ដោយអ្នកអាចធ្វើការស្វែងរកទិញបានជាមួយនឹងផលិតផលជាច្រើនប្រភេទ។ បន្ថែមពីលើនេះទៀត ពួកយើងក៏មានបុគ្គលិកផ្នែក call center ដែលចាំធ្វើការឆ្លើយតបចំពោះព័ត៌មានរបស់ផលិតផល, សេវាកម្ម,​ ការថែទាំជួសជុល, ហាងលក់, និងព័ត៌មានផ្សេងៗទៀតពីផលិតផល។

បងប្អូនប្រជាកសិករទាំងអស់នឹងមានទំនុកចិត្តចំពោះសេវាកម្មក្រោយការលក់របស់ពួកយើង ដែលមានអ្នកឯកទេសជំនាញដែលមានការបណ្តុះបណ្តាលមកពីមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស គូបូតា ដែលមានទីតាំងនៅរាជធានីភ្នំពេញុ។ អ្នកឯកទេសជំនាញទាំងអស់របស់ពួកយើង និងធ្វើការឆ្លើយតបភ្លាមៗដើម្បីជួយដល់អតិថិជនទាំងអស់គ្រប់រដូវកាល។

ក្រុមហ៊ុន គូបូតា តែងតែព្យាយាមធ្វើការស្វែងរកអ្វីដែលថ្មីៗ សម្រាប់អតិថិជនគ្រប់រូបទទួលបាននូវភាពងាយស្រួលក្នុងការធ្វើកសិកម្ម​ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ និងភាពរីកចម្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន។

បន្ថែមពីលើនេះ ក្រុមហ៊ុនគូបូតានឹងបន្តរៀបចំការប្រកួតប្រដាល់ដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ កាន់តែរំភើប ញាប់ញ័របន្ថែមទៀត ជាមួយលក្ខខណ្ឌថ្មីៗ ដើម្បីបំពេញតាមសេចក្តីត្រូវការ របស់អ្នកគាំទ្រទាំងអស់គ្នាជាបន្តបន្ទាប់ទៀតផងដែរ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍លើផលិតផលគូបូតា ឬត្រូវការសាកសួរព័ត៌មានបន្ថែមសូមធ្វើការទៅកាន់ភ្នាក់ងារចែកចាយដែលនៅជិតផ្ទះលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខ 023-971155 ឬក៏ផ្ញើសារទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ ​KUBOTA Kampuchea Club។

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]