ខេត្តបន្ទាយមានជ័យ៖ ដោយសារតែមានការកើនឡើងកម្ដៅជាខ្លាំង លោកនាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី បានធ្វើការសូមអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ មេតាដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនៗ ជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកម្ដៅ និង ណែនាំកូនៗឲ្យញុំាទឹកឲ្យបានច្រើន។
ជាពិសេស នេះជាគំរូល្អ សូមឲ្យមាតាបិតាដែលមានកូនតូចៗអនុវត្តតាមវិធីសាស្ត្រនេះ ដើម្បីបង្ការកូនៗកុំឲ្យទទួលរងនូវឥទ្ធិពលកម្ដៅ ដែលបង្កឲ្យមានជំងឺផ្សេងៗ ការដួលសន្លប់ ស្ទះដង្ហើម ដែលកើតឡើងដោយសារអាកាសធាតុក្ដៅនេះផងដែរ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ កើនឡើងកម្ដៅអាកាសធាតុខ្ពស់ជាងគេ ពោលគឺ៤៣អង្សារសេ ដែលជាកម្ដៅដ៏ក្ដៅជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រុងប្រយ័ត្នទាំងអស់ និង ពិសារទឹកឲ្យបានច្រើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]