រឿងភាគបែបទេពមច្ឆាដំបូងក្នុងស្រុកដ៏គួរឲ្យទាក់ទាញបានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស​ HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង «មេឆា» មានតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសដូចជា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ និងកញ្ញា មាន សូនីតា។ ជារឿងភាគទីមួយបែបត្រីខ្លួនមនុស្ស ឬភាសាសាមញ្ញហៅថានាងមច្ឆានោះ ទស្សនិកជនជាច្រើនបានលើកសរសើរនិងកំពុងតាមដានយ៉ាងខ្លាំងចំពោះរឿងភាគមួយនេះ។

រូបភាព

ឥឡូវនេះយើងមកដឹងពីចំនុចសំខាន់ៗ 5យ៉ាង ដែលអ្នកគួរដឹងសម្រាប់រឿង «មេឆា»

1.      «មេឆា» គឺជាខ្សែភាពយន្តភាគខ្មែរដំបូងបង្អស់ដែលនិយាយពីនាងមឆ្ឆា មនុស្សពាក់កណ្តាល ត្រីពាក់កណ្តាល

2.      តួឯកស្រី កញ្ញា មាន សូនីតា ត្រូវបានរៀនហែលទឹកឲ្យបានស្ទាត់ជាមួយនឹងកីឡាការនីជម្រើសជាតិ ហែម ថុនវិថិនី ដើម្បីថតខ្សែភាពយន្តភាគមួយនេះ

3.      ឈុត ថើបមាត់ របស់តួឯកប្រុសស្រី លោក ហ្សូណូ និងកញ្ញា មាន សូនីតា គឺជាស្នាមថើបមាត់ដំបូងរវាងអ្នកទាំងពីរក្នុងការងារសិល្បៈ

4.      តួឯកប្រុស ឆន សុវណ្ណារាជ មានបញ្ហាសុខភាពរយៈពេលយូរ ទើបមិនអាចបញ្ចូលសំឡេងដើមសម្រាប់ភាពយន្តមួយនេះ

5.      រឿង «មេឆា» គឺជាខ្សែភាពយន្តភាគដែលស្ថានីយទូរទស្សន៍ហង្សមាស ទិញសិទ្ធយកមកផលិតជា Version ខ្មែរ ពីរឿង The Idle Mermaid របស់ទូរទស្សន៍ TVN ប្រទេសកូរ៉េខាងត្បូង

ខាងលើនេះគឺជាចំនុចសំខាន់ៗ5យ៉ាងដែលអ្នកទស្សនាផាគច្រើនអាចមិនទាន់ដឹងពីរឿងភាគកំពុងពេញនិយមមួយនេះ។ គួរបញ្ជាក់ផងដែរថារឿង «មេឆា» មានការចាក់ផ្សាយជូនទស្សនានូវរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]