ជប៉ុន៖ ប្រិយមិត្តប្រាកដជាបានស្គាល់ Jennie ដែលជាតារាចម្រៀង KPOP សមាជិកក្រុមចម្រៀងនារី BLACKPINK ហើយដោយនាងបានបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះ ODD ATELIER ក្រោយចាកចេញពី YG និងបានបង្ហាញមុខជាហូរហែក្នុងនាមជាអ្នកតំណាងសាកល។
ក្នុងនោះ Jennie ក៏បានសហការជាមួយនឹង ម៉ាកវ៉ែនតា Gentle Monster ដ៏ល្បីល្បាញ ដែលពួកគេទើបតែរួមគ្នាបង្កើតឈុតវ៉ែនតាថ្មីហៅថា Jentle Salon ដូច្នេះហើយទើប Jennie បានផ្ដល់កិត្តិយសចូលរួមការសម្ពោធឈុតវ៉ែនតាថ្មីនៅជប៉ុន កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ។
អ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង នៅពេលនាងបានតុបតែងខ្លួនដូចកុមារីគួរឲ្យស្រលាញ់ ដោយបានស្លៀករ៉ូបពណ៌ស ដៃតូច ដែលមានសម្រុងប៉ោងៗត្រង់ពាក់កណ្ដាលភ្លៅ ដោយមានចងខ្សែបូធំពណ៌ខ្មៅមួយត្រង់ក គូជាមួយនឹងស្រោមជើងពណ៌សលុបដល់គល់ភ្លៅ។ អ្វីដែលគេកត់សម្គាល់នោះគឺ Jennie បានពាក់វ៉ែនតាប្រភេទ Bayonetta រាងពងក្រពើគ្មានស៊ុមដែលពិតជាមើលទៅស្រស់ស្អាតមួតបែបស៊ីនឹងសក់ក្រងទីទុយរបស់នាងពាក់កណ្ដាលក្បាលរបស់នាងខ្លាំងណាស់៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]