ភ្នំពេញ ៖ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន TECNO​​​ បានប្រារព្ធកម្មវិធី កម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី ចុងក្រោយរបស់ក្រុមហ៊ុន TECNO គឺ​ TECNO POVA 6 Pro 5G ដែលជាស្មាតហ្វូនលេងហ្គេម​ល្អបំផុតដែលមានបំពាក់នូវបន្ទះឈីប 5G ជាមួយថ្មទំហំធំដែលអាចសាកបានលឿន​រហូតដល់ 70W តម្លៃក្រោម ៣០០ដុល្លារ នៅ ផ្សារទំនើប Aeon 3 (Mean Chey) នៅ TECNO Exclusive Store ជាន់ផ្ទាល់ដីកន្លងទៅថ្មីៗនេះ។ 

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូបដូចជា ក្រុម MLBB Profesional Players "SEE YOU SOON", ​Paragon Gaming, Dee Gaming, MC Rabie, Top Fans របស់ TECNO និង​​វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

ក្នុងនោះក៏ឃើញមានសកម្មភាពសប្បាយៗដូចជា: ការជួបជុំហ្វេន See You Soon ថតរូបលេងនិងការចែកវត្ថុអនុស្សាវរីយ៍ជាច្រើន, ការដាក់អោយតេស្តទូរស័ព្ទថ្មី POVA 6 Pro 5G ដោយសេរី, Friendly Match រវាងក្រុម See You Soon និងអ្នកចូលរួម, លេងហ្គេម MLBB 1vs1 ជាមួយសមាជិក See You Soon, ការលេង Q&Aយករង្វាន់ជាច្រើននិងការចែករង្វាន់ ដល់អ្នកចូលរួម និងការថតរូបជុំគ្នា។ ហើយអ្នកចូលរួមជាច្រើនបានឈ្នះរង្វាន់ដូចជា អាវយឺត TECNO POVA 6 Pro 5G Gusion Edition, អាវ See You Soon និង ពេជ្យ MLBB ជាច្រើនរង្វាន់ទៀតផង។

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

ហើយក៏ឃើញមានមតិល្អៗ ពីអ្នកចូលរួមប្រើប្រាស់សាកល្បងផលិតផលថ្មីនេះ ដោយឃើញមានភ្លើងខាងក្រោយ Dynamic light-effect ស្អាតប្លែក និងមាន រូបរាងស្អាតទាក់ទាញ មានអេក្រង់ដិតច្បាស់ល្អ ថ្មធំជាងមុន បញ្ចូលថាមពលបានលឿនជាងមុន រយៈប្រើប្រាស់បានយូរ និងបន្ទះឈីប5Gថ្មី លឿន និងខ្លាំងជាងមុន។ 

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

គួរបញ្ជាក់ថា TECNO POVA 6 Pro 5G នឹងប្រកាសចេញ នៅក្នុងទីផ្សារកម្ពុជា ថ្ងៃទី ០៥ ខែឧសភា ឆាប់ៗខាងមុខនេះ កុំភ្លេចណារង់ចាំតាមដាន ការប្រកាស Specs និង តម្លៃផ្លូវការ ជាមួយ Suprise gift ក្នុងប្រអប់។

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

ស្មាតហ្វូនស៊េរីថ្មីនេះ ភ្ជាប់មកជាការរចនារូបរាងថ្មីប្លែក និងពន្លឺខ្នងក្រោយ មានភ្លើង Dynamic-light effect កាន់តែទាក់ទាញសម្រាប់​ Gamer ច្បាស់ជាចូលចិត្តលើការឌីហ្សាញបែបនេះ។

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីប 5G ថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មធំជាងមុនដែលជាកំពូលស្មាតហ្វូនហ្គេមល្អបំផុត តម្លៃក្រោម 300 ដុល្លារ។

TECNO POVA 6 Pro 5G ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពល ឥតដែនកំណត់ និងដំណើរការខ្លាំង ។

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ TECNO POVA 6 Pro 5G ថ្មីស្រឡាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុត ក្នុងកម្រិតតម្លៃនេះ។ 

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោកដែលកំពុងកក្រើកទីផ្សារកម្ពុជា​និងធ្វើប្រតិបត្តិការជាង ៧០ប្រទេសលើសកលលោក។ សូមតាមដាន ហ្វេសបុកផេក TECNO MOBILE Link

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

ចូលគ្រុប TECNO Cambodia Official Fan club Link ដើម្បីទទួល ពត៌មានថ្មី និងរង្វាន់ដ៏សន្ធឹកសន្ធាប់ពី TECNO៕

រូបភាពក្នុងកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]