ABA ដែលជាធនាគារពាណិជ្ជធំបំផុត និងជាស្ថាប័នហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន ភីធីធី ខេមបូឌា ដើម្បីផ្តល់សេវាទូទាត់ផ្អែកលើប្រព័ន្ធ ERP ។
ដំណោះស្រាយនេះ រួមបញ្ចូលជាមួយប្រព័ន្ធ Host-to-Host ដើម្បីភ្ជាប់ប្រព័ន្ធខាងក្នុងរបស់ ក្រុមហ៊ុន ភីធីធី ដោយរលូនជាមួយនឹងប្រព័ន្ធធនាគាររបស់ ABA ដែលអាចឲ្យ ក្រុមហ៊ុន ភីធីធី ប្រមូលការទូទាត់ ប្រកបដោយប្រសិទ្ធភាពពីដៃគូ អ្នកចែកចាយ និងអតិថិជនរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីចុះហត្ថលេខាជាផ្លូវការបានធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2024 នៅការិយាល័យកណ្តាលរបស់ធនាគារ ABA ក្នុងរាជធានីភ្នំពេញ ដោយមានវត្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA និងលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ខេមបូឌា ព្រមទាំងតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សក្នុងការចាប់ដៃគូជាមួយ ក្រុមហ៊ុន ភីធីធី ខេមបូឌា ដើម្បីផ្តល់ជូននូវដំណោះស្រាយឥណពន្ធផ្ទាល់ស្របតាមតម្រូវការ” ។ “ដំណោះស្រាយត្រូវបានរៀបចំឡើង ដើម្បីបំពេញតម្រូវការអាជីវកម្មជាក់លាក់របស់ ក្រុមហ៊ុន ភីធីធី ដែលសម្រួលដំណើរការប្រមូលការទូទាត់របស់ពួកគេ និងធានាបានថាការទូទាត់ពីអតិថិជនទាន់ពេលវេលា”។
ដំណោះស្រាយទូទាត់ឥណពន្ធផ្ទាល់របស់ ABA ជួយសម្រួលដល់ការប្រមូលការទូទាត់ពីអាជីវកម្មមួយទៅអាជីវកម្ម (B2B) និងអាជីវកម្មទៅអតិថិជន (B2C) ដោយអនុញ្ញាតឲ្យក្រុមហ៊ុនដកប្រាក់ ដោយផ្ទាល់ពីគណនីរបស់អតិថិជន នៅថ្ងៃកំណត់ដែលបានរៀបចំទុកជាមុន។ ដំណោះស្រាយនេះកាត់បន្ថយការប្រមូលការទូទាត់ដោយដៃ កាត់បន្ថយការងាររដ្ឋបាល និងធានាបាននូវការទូទាត់ទាន់ពេលវេលា ហើយបង្កើនប្រសិទ្ធភាពលើរំហូរសាច់ប្រាក់ និងប្រសិទ្ធភាពសម្រាប់អាជីវកម្មគ្រប់ទំហំ។
លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន ក្រុមហ៊ុន ភីធីធី ខេមបូឌា មានប្រសាសន៍ថា “ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ភីធីធី ខេមបូឌា ក្នុងការផ្តល់ជូនដៃគូរបស់ខ្លួន នូវជម្រើសការទូទាត់ដ៏ងាយស្រួល និងមានប្រសិទ្ធភាព”។ “ដំណោះស្រាយឥណពន្ធផ្ទាល់របស់ ABA នឹងពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើងយ៉ាងសំខាន់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។”
កិច្ចសហការរវាងធនាគារ ABA និង ក្រុមហ៊ុន ភីធីធី ខេមបូឌា បង្ហាញពីការបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ក្នុងការសម្រួលការប្រមូលការទូទាត់ក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ ជាមួយនឹងដំណោះស្រាយនវានុវត្តន៍នេះ ក្រុមហ៊ុន ភីធីធី ខេមបូឌា នឹងបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងមូល និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខនៅក្នុងទីផ្សារកម្ពុជា។
ក្រុមហ៊ុន ភីធីធី (ខេមបូឌា) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ ក៏ដូចជាអាជីវកម្មលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលរួមមាន Café Amazon, 7-Eleven Mart, Jiffy Mart, និងស្ថានីយសាកយានយន្ដអគ្គិសនី EV STATION PLUZ។ ក្រុមហ៊ុន ភីធីធី ទទួលបានកេរ្តិ៍ឈ្មោះ ជាក្រុមហ៊ុនផ្តល់សេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព ដែលធ្វើឲ្យម៉ាកយីហោក្រុមហ៊ុននេះមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយនឹងចក្ខុវិស័យនៃ "ការធ្វើឱ្យប្រសើរឡើងសម្រាប់សហគមន៍ និងរបៀបរស់នៅនៅកម្ពុជា" ក្រុមហ៊ុន ភីធីធី មានគោលបំណងពង្រឹងដំណោះស្រាយថាមពលសម្រាប់ការធ្វើដំណើរដោយរលូន ហើយខិតខំក្លាយជាដំណោះស្រាយតែមួយគត់ សម្រាប់គ្រប់របៀបរស់នៅក្នុងប្រទេសកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]