រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ៖  ណាហ្គាវើលដ៍ អបអរខួប ២៩ ឆ្នាំនៃភាពជោគជ័យ និងឧត្តមភាពនៃសេវាកម្ម និងបដិសណ្ឋារកិច្ចរបស់ខ្លួនដោយមានការផ្តល់ជូនដ៏អស្ចារ្យជាច្រើននៅក្នុងឧសភានេះ។ ដើម្បីអបអរឱកាសដ៏រីករាយនេះ មណ្ឌលកម្សាន្តប្រណីតនេះនឹងផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យទៅលើអាហារ សេវាកម្មស្ប៉ា សេវាកម្មសាឡន ការស្នាក់នៅ និងរាត្រីកម្សាន្តនៅតាមក្លឹប ។ល។

ណាហ្គាវើលដ៍ មាននំខាប់ខេក និងនំតូចធំច្រើនជម្រើសច្នៃដោយក្រុមមេចុងភៅដ៏ចំណានដែលមានតម្លៃសមរម្យបំផុតចាប់ពី ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) រហូតដល់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ដែលដុតថ្មីៗ និងដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ពីម៉ោង ៧ ព្រឹករហូតដល់ ១ ទៀបភ្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រីករាយជាមួយការទទួលទានម្ហូប និងបង្អែមពិសេស តម្លៃ ១១.៦០០៛ (ឬ ២,៩០ ដុល្លារ) និង ១១៦.០០០៛ (ឬ ២៩ ដុល្លៃរ) ក្នុងឱកាសអបអរខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍

ចំណែកម្ហូបវិញ មានការបញ្ចុះតម្លៃពិសេស គឺ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ។ នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes មានម្ហូបដែលផ្សំពីប៉ាវហ៊ឺច្រើនជម្រើស។ នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានជប៉ុន Teppanyaki មានម្ហូបឈុត ៣ មុខ និងឈុតបាយរុំលាយត្រីឆៅ។ ប្រសិនបើអតិថិជនចង់សាកល្បងសាច់គោដុតបែបបារាំងជាមួយថ្លើមក្ងាន ផ្សិត និងដំឡូង សូមអញ្ជើញទៅរីករាយនៅភោជនីយដ្ឋានបារាំង Le Gourmet ។

ម្ហូបប្រណីតបញ្ចុះតម្លៃដ៏អស្ចារ្យ! ម្ហូបឈុត ឈុតបាយរុំលាយត្រីឆៅ និងប៊ុហ្វេបែបបារាំង និងអុីតាលីនៅណាហ្គាវើលដ៍ តម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លៃរ) ប៉ុណ្ណោះ

មុខម្ហូប និងបង្អែមជាច្រើនទៀត ក៏មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Chopstick, Indochine, Golden Bowl, The Arena និង The Pangea តម្លៃចាប់ពី ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ។ អតិថិជនអាចជ្រើសរើស ម្ហូបណាឆូបែបមិចស៊ីកូ សាំងវិចសាច់ប៉ាតេពិសេស បង្អែមចេកខ្ទិះលាយសាគូ នំតាតរសជាតិស្វាយ និងអាហារជាច្រើនមុខទៀត។ សូមកក់ទុកមុនតាមរយៈសារអេឡិចត្រូនិក [email protected] ឬលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក តេឡេក្រាម និងអ៊ីនស្តាក្រាម របស់ណាហ្គាវើលដ៍។

សូមអញ្ជើញចូលរួមរាត្រីកម្សាន្តអបអរខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍នៅរាត្រីថ្ងៃទី១៨ ឧសភា នៅក្លឹប Darlin’ Darlin’ ដែលមានការប្រគំតន្ត្រីផ្ទាល់ និងភេសជ្ចៈឆ្ងាញ់ៗដ៏សម្បូរបែប

សម្រាប់អតិថិជនដែលចង់រាំលេងកម្សាន្ត ស្តាប់ភ្លេង និងក្រេបភេសជ្ជៈឆ្ងាញ់ៗ អាចទៅកម្សាន្តនៅក្លឹប Darlin Darlin នៅរាត្រីថ្ងៃទី១៨ ឧសភាដែលមានប្រូម៉ូសិនទិញ ២ ថែម ១ សម្រាប់ស្រាវីស្គីដប។ អំឡុងខែឧសភានៃខួប ២៩ ឆ្នាំនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនស្រាកែវ និងស្រាបៀរដប តម្លៃ ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់របស់ខ្លួនផងដែរ។

សម្រាប់សមាជិកណាហ្គាវើលដ៍ ទទួលបានការស្នាក់នៅ ២ យប់ក្នុងបន្ទប់ Superior ដោយប្ដូរ ២៩០ ពិន្ទុប៉ុណ្ណោះ

សមាជិកណាហ្គាវើលដ៍ទាំងអស់ ក៏អាចមានឱកាសឈ្នះរង្វាន់រៀងរាល់ថ្ងៃផងដែរបូករួមនឹងការស្នាក់នៅ ២​ យប់ក្នុងបន្ទប់ Superior ដោយប្តូរ ២៩០  ពិន្ទុប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រ www.nagaworld.com ។

សូមអញ្ជើញទៅកម្សាន្តជាមួយមិត្តភក្តិ និងមិត្តភក្តិនៅក្នុងខែឧសភានេះដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍!

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]