កូរ៉េ៖ Jennie ជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែជាតារាចម្រៀងដែលពូកែរាំនិងច្រៀងនៅលើឆាកតន្ត្រីទេ តែនាងក៏ជាម្ចាស់ផលិតកម្ម ODD ATELIER និងជាអ្នកមានឥទ្ធិពលក្នុងវិស័យដើរម៉ូតដែរ ព្រោះជារឿយៗ នាងតែងតែស្លៀកពាក់ស្ទាយ៍ថ្មីៗ ធ្វើឲ្យអ្នកដទៃយកគម្រូតាម។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រស់របស់ Jennie ក៏ពិតជាស្រស់ស្អាតខ្លាំងណាស់ដែរ ដោយថ្មីៗនេះ កាលពីថ្ងៃទី២ខែឧសភាកន្លងទៅ គេបានប្រទះឃើញ នាងនៅព្រលានយន្តហោះអន្តរជាតិ អ៊ីនឆន ត្រៀមធ្វើដំណើរទៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ទាក់ទងនឹងការងារនៅក្រៅប្រទេស។

Jennie 

អ្វីដែលគេសង្កេតឃើញនោះគឺ Jennie ពិតជាស្រស់ស្អាតខ្លាំងពេលមិនតុបតែងមុខអ្វីទាំងអស់ ដោយបង្ហាញសម្រស់ធម្មជាតិរបស់នាង និងទម្លាក់សក់ខ្មៅរលើបរលោងឯឈុតសម្លៀកបំពាក់នាងទៀតសោត ក៏បែបសាមញ្ញៗ គឺអាវយឺតធំពណ៌ខ្មៅរលុងៗពាក់ពីលើដោយអាវស្បែកខាងក្រៅនិងខោខោប៊យ តែយ៉ាងណា Jennie នៅតែក្លាយជាចំណុចចាប់អារម្មណ៍ ព្រោះតែភាពលេចធ្លោរបស់នាង៕  

Jennie 
Jennie 
Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]