អាមេរិក៖ មានរឿងហេតុគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីតារាចម្រៀងស្រី Britney Spears បានហៅរថយន្តសង្គ្រោះទាំងយប់ នៅម៉ោង១២:៤២ រំលងអាធ្រាត្រនៅចំណុច សណ្ឋាគារ Chateau Marmont នាទីក្រុង Los Angeles។

Britney Spears 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានប្រភពមួយបានបញ្ជាក់ប្រាប់ Page Six ថា Britney Spears បានឈ្លោះគ្នាជាខ្លាំងជាមួយនឹងមិត្តប្រុសរបស់នាងឈ្មោះ Paul Richard Soliz  ខណៈដែល Britney ត្រូវបានគេថតឃើញថានាងបានឱបខ្នើយ ដើរចេញមកទាំងទឹកមុខភ័យខ្លាច និងមើលទៅតប់ប្រមល់ជាខ្លាំង។

Britney Spears 

ក្នុងនោះ Britney Spears ក៏មានរបួសផងដែរ ប៉ុន្តែគេមិនទាន់អាចបញ្ជាក់បានទេថា របួសនោះកើតឡើងដោយសារអ្វី តែមានការសង្ស័យថាអាច​​នឹងត្រូវ​​មិត្តប្រុសរបស់នាងប្រើ​​​អំពើ​​​ហិ​​ង្សាទៅលើ។ យ៉ាងណាមិញ គ្មាននរណាម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះឡើយ ហើយឥឡូវនេះនាងក៏បានត្រឡប់ទៅផ្ទះដោយសុវត្ថិភាពហើយដែរ។

Britney Spears 

គួរបញ្ជាក់ផងដែរថា Britney Spears ទើបតែបញ្ចប់ការលែងលះស្វាមីឈ្មោះ Sam Asghari កាលពីថ្មីៗកន្លងទៅនេះហើយលោក Paul Richard នេះជាមិត្តប្រុសរបស់នាងតាំងពីឆ្នាំ២០២៣ ខែសីហា ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរគឺត្រូវគ្នាហើយបែកគ្នាជារឿយៗ។ លោក Paul Richard ធ្លាប់ធ្វើការជាអ្នកសម្អាតនៅផ្ទះរបស់ Britney Spears ប៉ុន្តែបុរសម្នាក់នេះធ្លាប់មានប្រវត្តិប្រើហិង្សា និងធ្លាប់មានបទឧក្រិដ្ឋជាប់ខ្លួនទៀតផង៕  

Britney Spears និងអតីត​​ស្វាមី 
មិត្ត​ប្រុស​​​របស់ Britney Spears 
រូបភាពថ្មីរបស់ Britney Spears 
រូបភាពថ្មីរបស់ Britney Spears 
រូបភាពថ្មីរបស់ Britney Spears 
រូបភាព
រូបភាពថ្មីរបស់ Britney Spears 
រូបភាព

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]