កម្សាន្ត៖ ផ្ទុះការចាប់អារម្មណ៍ទៅលើសម្រស់របស់តារាស្រី ដែលជាសមាជិកក្រុម Blackpink ដែលកញ្ញា Rosé បានបង្ហាញខ្លួនយ៉ាងទាក់ទាញជាមួយនឹងការតែងខ្លួនដ៏មានមន្ដស្នេហ៍។ នៅក្នុងនោះ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាចែករំលែករូបភាពជាច្រើនសន្លឹករបស់ Rosé នៅក្នុងឈុតពណ៌ត្របកឈូក។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាស្រីសម្លេងស្រួយ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងស្ទាយ៍ រ៉ូបពណ៌ត្របកឈូត ខើច ឃើញជើងដ៏ស្រឡូន ធ្វើឲ្យរាយមន្ដស្នេហ៍ពេញបណ្ដាញសង្គម។ តាមរយៈខេបសិន រូបនាងហាក់ដូចជាបានចូលរួមកម្មវិធីមួយរបស់ម៉ាក់គ្រឿងអលង្ការ Tiffany & Co. ដោយឃើញមានពាក់ខ្សែក ក៏ដូចជាក្រវិលផងដែរ។

Rosé

ជាពិសេសរូបភាពរបស់នាង ត្រូវបានអ្នកគាំទ្រចុចបេះដូង ដល់ទៅជាងមួយលាននាក់ ត្រឹមរយៈពេលតែ៣ម៉ោងប៉ុណ្ណោះ ហើយនាំគ្នាចូលខមិនរូប រាប់ម៉ឺននាក់។ តារាស្រីរូបនេះ តែងតែបង្ហោះរូបស្អាតៗ Update ដល់អ្នកគាំទ្រជានិច្ច នៅពេលចូលរួមកម្មវិធីម្ដងៗ៕

Rosé
Rosé
Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]