អាមេរិក៖ កាលពីយប់ឈានចូលថ្ងៃទី២ខែឧសភាកន្លងទៅនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីតារាចម្រៀងស្រី Britney Spears បានហៅរថយន្តសង្គ្រោះបន្ទាន់នៅសណ្ឋាគារ Chateau Marmont នៅម៉ោងជិត១រំលងអាធ្រាត្រ ដោយមានការរៀបរាប់ថាមានអ្នករងរបួស។
ខណៈនោះដែរគេក៏សង្ស័យថានាងបានឈ្លោះប្រកែកគ្នាជាមួយនឹង មិត្តប្រុសលោក Paul Richard Soliz ដោយបានឃើញថានាងបានដើរចេញពីសណ្ឋាគារទាំងឱបខ្នើយកណ្ដាលយប់ មិនពាក់ស្បែកជើងនិងមានទឹកមុខស្ត្រេស និងតប់ប្រមល់ខ្លាំង។
ភ្លាមៗនោះមានការសន្និដ្ឋានជាច្រើនបានកើតឡើងថានាងអាចនឹងត្រូវគូស្នេហ៍ប្រើអំពើហិង្សាដាក់ប៉ុន្តែ Britney ផ្ទាល់បានចេញមកបកស្រាយថា៖
យ៉ាងណាមិញ គេមិនទាន់ដឹងទេថា របួសរបស់នាងកើតឡើងដោយរបៀបណា ដឹងត្រឹមតែថានាងបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]