អាមេរិក៖ នាមុននេះបន្តិច តារាចម្រៀងស្រី KPOP ដ៏ល្បីល្បាញ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបណ្ដើរបុរសដែលសង្ស័យថាជាគូស្នេហ៍គឺ កូនប្រុសមហាសេដ្ឋី Bernard Arnault គឺ Frederic Arnault ជាសាធារណៈតែម្ដង។

 Lisa និង  Frederic Arnault
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរបានចូលរួមកម្មវិធីសម្ពោធនាឡិកាថ្មីរបស់ក្រុមហ៊ុន Tag Heuer x Kith ដែល Frederic ជាអគ្គនាយក នាទីក្រុង Miami រដ្ឋ ហ្ល្វរីដា សហរដ្ឋអាមេរិក។

 Lisa និង Frederic Arnault

កម្មវិធីនេះរៀបចំឡើងនៅ Red Bull Station ដែល Lisa ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស VVIP ដែលនឹងមានការប្រកួតប្រណាំងឡាន Formula 1 នៅទីនោះចាប់ពីថ្ងៃទី៣ដល់៥ ខែឧសភាផងដែរ។

 Lisa និង Frederic Arnault

ក្នុងនោះ គេឃើញថា Lisa បានពាក់អាវដៃវែងរឹបពណ៌ខ្មៅគូជាមួយនឹងខោរឹបពណ៌ខ្មៅដូចគ្នា បានឈរថតកៀកនឹង Frederic ព្រមទាំងភ្ញៀវផ្សេងទៀតកាន់តែបញ្ជាក់ទំនាក់ទំនងអ្នកទាំងពីរថាលើសពីមិត្តធម្មតា ដោយថ្មីៗទៅនេះ ពួកគេក៏ត្រូវបានប្រទះឃើញទៅដើរលេងនៅសារមន្ទីរ Rodin ឯទីក្រុងប៉ារីស និងទទួលទានអាហារជាមួយគ្នាតែពីរនាក់ផងដែរ៕  

រូបភាពថ្មីរបស់ Lisa និង Frederic Arnault
រូបភាពថ្មីរបស់ Lisa និង Frederic Arnault
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]