អាមេរិក៖ ថ្មីៗនេះកាលពីថ្ងៃទី២ខែឧសភាកន្លងទៅ Jennie ត្រូវបានគេប្រទះឃើញថាបានធ្វើដំណើរទៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទាក់ទងនឹងការងារខាងក្រៅប្រទេស។
ឥឡូវនេះនាថ្ងៃទី៥ខែឧសភា Jennie បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ស្ញើចសរសើរម្ដងទៀត ក្រោយពីបង្ហាញខ្លួនក្នុងរ៉ូបរឹបរាងពណ៌ខ្មៅសម្រុងខ្លីត្រឹមពាក់កណ្ដាលភ្លៅ បញ្ចេញភ្លៅនិងជើងស្រឡូនសខ្ចី ដោយផ្នែកខាងក្រោយគឺវាលខ្នងហើយខាងលើវិញគឺបញ្ចេញស្មា ផងដែរ។
ក្នុងរូបភាពនេះ គេឃើញនាងបានពាក់ស្បែកជើងកែងពណ៌ក្រហមឆើតខ្លាំងណាស់ និងពាក់វ៉ែនតាខ្មៅ ចំណែកសក់វិញក៏គាបត្រង់ទម្លាក់មកមុខ ដោយពុះសក់ចំកណ្ដាល មើលទៅពិតជាស្រស់ស្អាតនិងសមជាកូនស្រីអ្នកមកពីត្រកូលស្ដុកស្ដម្ភពិតៗ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា Jennie ទៅញ៉ូវយ៉កក្នុងគោលបំណងអ្វីនោះឡើយ៕
ប្រភព៖: twitter
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]