(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធបានធ្វើការដុតបំផ្លាញចោលនូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កកចំនួន ១៧ ៨៨០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ។ ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះរួមមាន ទឹកម្ទេស ទឹកស៊ីអ៉ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក។ល។
ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះត្រូវបានមន្រ្តីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិតក្នុងខណ្ឌចំនួនបីរួមមាន ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា មន្រ្តីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ ការពារ និងទប់ស្កាត់ទំនិញខូចគុណភាពដែលចរាចរលក់នៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងធានាភាពស្មើគ្នាក្នុងធុកិច្ច។
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]