ឌូបៃ៖ សាលារៀន និងការិយាល័យជាច្រើនត្រូវបានបិទនៅទូទាំងប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃទី ២ ខែឧសភា ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានត្រឡប់មកសារជាថ្មី ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលអ្នកជំនាញបានលើកឡើង មកពីបញ្ហា ប្រែប្រួលអាកាសធាតុ។
មជ្ឈមណ្ឌលជាតិឧតុនិយមបាននិយាយថា ព្យុះផ្គររន្ទះដែលមានខ្យល់បក់ខ្លាំងបានបោកបក់ពាសពេញទូទាំងប្រទស ពេញមួយយប់ ដោយមានភ្លៀងធ្លាក់រហូតទល់ដល់ព្រឹក នៅក្នុងតំបន់មួយចំនួនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យម្នាក់បាននិយាយថា ទឹកជំនន់ត្រូវបានលិចនៅក្នុងតំបន់ខ្លះនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឌូបៃ ហើយអាកាសយានដ្ឋានរបស់ទីក្រុងដែលជាកន្លែងមមាញឹកបំផុតក្នុងពិភពលោកដោយចរាចរណ៍អ្នកដំណើរអន្តរជាតិបានលុបចោលជើងហោះហើរចំនួន ១៣ និងបង្វែរជើងហោះហើរចំនួន ៥ថែមទៀតផង៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]